Tuesday, January 31, 2017

អ្នក ស្រលាញ់គ្នា និង អ្នកបម្រុងរៀបការគួរអាន

history of valentine's day ចុច (មានវិដេអូ)


ជារៀងរាល់ខែកុម្ភៈ 14, នៅទូទាំងសហរដ្ឋអាមេរិកនិងនៅកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក, ស្ករគ្រាប់, ផ្កានិងកាដូត្រូវបានផ្លាស់ប្តូររវាងមនុស្សជាទីស្រឡាញ់នៅក្នុងព្រះនាមនៃផ្លូវនៃក្តីស្រឡាញ់ទាំងអស់។ ប៉ុន្តែមិនបាដឹងប្រភបមកពីណាច្បាស់លាស់? ស្វែងយល់អំពីប្រវត្តិនៃថ្ងៃឈប់សម្រាកមានអាយុច្រើនសតវត្សនេះពីធ្វើពិធីសាសនារ៉ូម៉ាំងបុរាណទំនៀមទម្លាប់របស់ Victorian ប្រទេសអង់គ្លេស។

history of valentine's day



Saturday, January 21, 2017

Tim Cook លក់​ហ៊ុន Apple ​ស្ងាត់​ៗ​ ដូរ​យក​ប្រាក់​ ៣,៦ លាន​ដុល្លាr



ក្នុង​សប្ដាហ៍​នេះ​​ នាយក​ប្រតិបត្តិ​ Apple លោក​ Tim Cook បាន​លក់​ហ៊ុន​​ របស់​ក្រុមហ៊ុន​ចំនួន​ ៣០ ០០០ ហ៊ុន​ដែល​ស្មើ​នឹង​ទឹក​ប្រាក់​ ៣,៦ លាន​ដុល្លារ។ ការ​ចុះ​បញ្ជី​ របស់​គណៈកម្មការ ​មូលប័ត្រ​អាមេរិក ​បង្ហាញ​ថា​​ Tim Cook បាន​លក់​ហ៊ុន​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ដល់ ១៩ មករា​ ដោយ​មួយ​ថ្ងៃ​លក់​ចេញ​ ១០ ០០០ ហ៊ុន។ តម្លៃ​ជួញ​ដូរ​ជា​មធ្យម ​គឺ​មួយ​ហ៊ុន​ស្មើ​ ១២០ ដុល្លារ។ កាល​ពី​ឆ្នាំ​មុន​​មេ​ Apple រូប​នេះ​​ទទួល​បាន ​ចំនួន​ហ៊ុន​សរុប​ ១,២៦ លាន​ហ៊ុន ហើយ​បន្ទាប់​ពី​ការ​ជួញ​ដូរ​នេះ ​​គាត់​នៅ​កាន់​កាប់​ហ៊ុន Apple ​ចំនួន​ ១ ០០៩ ៨០៩ ហ៊ុន​ទៀត ដែល​មាន​តម្លៃ​ស្មើ​ ១២១ លាន​ដុល្លារ។ ការ​លក់​ហ៊ុន​នេះ ​ដែរ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​ ការ​ប្រកាស​ថា​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៦ ​របស់​លោក​ Tim Cook បាន​កាត់​បន្ថយ​អស់​ ១,៥ លាន​ដុល្លារ ដោយ​សារ​​តែ​ឆ្នាំ​មុន​ Apple មិន​អាច​រក​ចំណូល​ បាន​ដូច​គោលដៅ​ ដែល​កំណត់៕​​​​​ -

Friday, January 20, 2017

កប់ហ្មង! Nokia 6 ដាក់លក់ផ្លូវការថ្ងៃនេះ តែមួយនាទីលក់អស់ខ្ទេច



 ក្រោយ​ប្រកាស​បាន​ប៉ុន្មាន​សប្ដាហ៍​ទី​បំផុត​ Nokia 6 ក៏បាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ជា​ថ្ងៃ​នេះ​ផ្ទាល់​ ដោយ​ត្រឹម​មួយ​នាទី​សោះ​លក់​ដាច់​អស់​ពី​ស្តុក​រលីង។គេ​មិន​ច្បាស់​ថា​ចំនួន​ដែល​លក់​ចេញ​គឺ​ប៉ុន្មាន​គ្រឿង​នោះ​ទេ ប៉ុន្តែ​បើ​ក្រឡេក​មើល​​ការ​ចុះ​ឈ្មោះ​ទិញ​ទូរសព្ទ​ដែល​បើក​ឲ្យ​ចុះ​ឈ្មោះ​កន្លង​មក​គឺ​ទទួល​បាន​ការ​ចុះ​ឈ្មោះ​លើស​ពី​ ១ លាន​នាក់​ឯណោះ។ ត្រួសៗពី​លក្ខណៈសម្បត្តិ​​របស់ Nokia 6 មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​, បន្ទះ​ឈីប​ Snapdragon 430, RAM 4 GB, មេមូរីម៉ាស៊ីន 64 GB (អាច​បន្ថែម​ទំហំបាន​តាម​​​​មេមូរីកាត), កាមេរ៉ា​ក្រោយ 16 MP, មុខ 8 MP, ថ្ម​ទំហំ 3000 mAh និង​ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat

បច្ចុប្បន្ន​ទូរសព្ទនេះមានតែលក់នៅក្នុង​ប្រទេស​ចិន​ក្នុង​តម្លៃ​ប្រមាណ ២៥០ ដុល្លារ ប៉ុន្តែ​ឆាប់ៗខាង​មុខ​អាច​នឹង​បន្ត​លក់​នៅ​លើ​ទីផ្សារ​ជុំវិញ​សកលលោកផងដែរ៕

8 Min Abs Workout, how to have six pack


8 Min Abs Workout, how to have six pack



8 Min Abs Workout, how to have six pack


8 Min Abs Workout, how to have six pack


បងប្អូនដែលបិទស្កុត ឬបាញ់ថ្នាំដូរពណ៌រថយន្ត ឬម៉ូតូ ខុសពីកាតគ្រី សូមធ្វើការបកជាបន្ទាន់ បើមិនចង់ឲ្យបូលីសចរាចរណ៍ផាកពិន័យ







យោងតាមហ្វេសបុករបស់បងប្រុស Hea RA បានឲ្យដឹងថា៖ រាល់ថ្ងៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគឺធ្វើឡើងទូទាំងប្រទេស នឹងជារាងរាល់ថ្ងៃយ៉ាងសស្រាក់សស្រាំ ជាពិសេសទៅលើការផាកពិន័យ នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវ។
ដោយឡែកថ្ងៃមុនបានហៅម៉ូតូប្អូនស្រីម្នាក់មានស្លាកលេខ ភ្នំពេញ 1FU-8098 ដែលបានបិទពណ៍ទាំងស្រុងដោយគ្មានការអនុញ្ញាតត្រឹមត្រូវដើម្បីសាកសួរនឹងណែនាំ ប៉ុន្តែពេលដែលនិយាយណែនាំទៅគាត់ គឺគាត់មិនបានស្តាប់ការណែនាំទេ ប្អូនស្រីបែជានិយាយមកទាំងគ្នានការទទួលខុសត្រូវ ហើយគាត់បានខលទៅនេះទៅនោះ មួយសន្ទះុមកគាត់ក៏បានសំុមើលច្បាប់ ហើយគាត់ក៏បានឲ្យប៉ូលីសចេញវិក័យបត្រជូន។
អគុណប្អូនស្រីដែលបានផ្សព្វផ្សាយអំពិការផាកពិន័យ នឹងការទទួលខុសត្រូវឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់មួយនេះកាន់តែទូលំទូលាយ។ ហើយបងប្រុសក៏បានថតច្បាប់ទាក់ទងនឹងការពិន័យនេះផងដែរ សូមបងប្អូនទស្សនាទាំងអស់គ្នា៖
 

ទម្លាប់ងាយ៤យ៉ាងដែលនាំឱ្យអស់លោកអ្នកមានសុខភាពល្អ

មាន​សុខភាព​ល្អ​នឹង​នាំ​ឲ្យ​មាន​​អាយុ​យឺន​យូរ​។ ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ត្រួត​ពិ​និត្យ​និង​ទប់​ ស្កាត់​ជំ​ងឺ​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ CDC បានរក​ឃើញ​​វិធី​សាស្ត្រ​៤​យ៉ាង​ដែល​នាំ​ឲ្យ​សុខ​ភាព​ល្អ​ប្រ​សើរ​ ។




​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ ប័ត្រ ​American Journal of Public Health ធ្វើ​ពិ​សោធន៍​លើ​មនុស្ស​ប្រមាណ​១៦.៩៥៨​នាក់​មាន​អាយុចាប់​ពី​១៧​ឆ្នាំ​ឡើង​ ទៅ​។ ភាគ​ច្រើន​នៃ​ពួក​គេ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ វិធី​៤យ៉ាង​ដែល​CDCរក​ឃើញ​មាន​ដូចជា ​៖
១-ចៀស​វាង​ការ​ជក់​បារី​ ៖ ប្រ​សិន​ជា​អ្នក​មិន​ទាន់​បាន​ជក់​ទេ សូម​កុំ​ជក់ ប្រ​សិន​ជា​ជក់​ហើយ​ សូម​បញ្ឈប់​វា​ពី​ពេល​នេះ​តទៅ​។
២-កម្រិត​បរិ​មាណ​គ្រឿង​ស្រ​វឹង​ដែល​ផឹក​រាល់​ថ្ងៃ​ ៖ បុរស​មិន​គួរ​ណា​ផឹក​គ្រឿង​ស្រ​វឹង​ច្រើន​ជាង​២កែវ​ក្នុង​មួយ​ថ្ងៃ​ទេ។ ចំណែក​ស្ត្រី​វិញ​មិន​ឲ្យ​ច្រើន​ជាង​១កែវ​ទេ​។
៣-កែលំអ​របបអា​ហារ​ដែល​អ្នក​ទទួល​បានប្រ​ចាំ​ថ្ងៃ​ ៖ គួរតែ​បរិ​ភោគ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញ​ជាតិ​ឱ្យ​បាន​ច្រើន​។ ចំ​ពោះ​អា​ហារ​សមុទ្រ​វិញ​ គួរ​ជ្រើស​រើស​យក​ប្រភេទ​ដែល​មាន​ខ្លាញ់​តិចតួច​ ឬក៏​គ្មាន​សោះ​។ កាត់​បន្ថយ​ការ​ទទួល​អា​ហារ​ណា​ដែល​មាន​សូ​ដ្យូម​ច្រើន ​ឬ​ប្រៃ​ខ្លាំង​ពេក​ ។
៤-ធ្វើ​លំ​ហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់​ ៖ គួរតែ​​​ហាត់​ប្រាណ​ឱ្យបាន​យ៉ាង​តិច​៥ថ្ងៃ​ក្នុង​១សប្តាហ៍ ​ឬក៏យ៉ាង​ហោច​ណាស់​ ធ្វើ​ការ​ហាត់​ប្រាណ​ប្រភេទ​មធ្យម​ (ដើរ​ញាប់​...) សរុប​១៥០​នាទី​។
​សម្រាប់​អ្នក​ដែល​បាន​ចូល​រួម​ពិ​សោធន៍​វិធី​សាស្ត្រ ​ទាំង​៤នេះ​គឺ ៦៦% ​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​មហារីក​ ៦៥%​ ​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ និង​៥៧% ​​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​ផ្សេងៗ​ ៕



Thursday, January 19, 2017

ប្រតិបត្ដិការ ២ សប្ដាហ៍ចាប់ឈើប្រណីត ១៥៧ កំណាត់






ពោធិ៍សាត់ៈ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ ១៥៧ ​កំណាត់ និង​ឈើ​ដុំ​បួន​ជ្រុង​ទ្រវែង​ ៥០០ ដុំ​ព្រម​ទាំង​គ្រឿងចក្រ​អារ​ឈើ​ ៣ គ្រឿង និង​ឧបករណ៍​​កែច្នៃ​ឈើ​ល្មើស​ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​​កម្លាំង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​បង្ក្រាប​ និង​រឹបអូស​បាន​ពី​ទីតាំង​ល្មើស​ច្បាប់​ ៣ កន្លែង​ផ្សេង​គ្នា បន្ទាប់ពី​ចុះ​ប្រតិបត្តិការ​ ២ ​សប្ដាហ៍​នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​សន្រែ្ទ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។ នេះ​បើ​តាម​មន្ត្រី​កងរាជ​អាវុធហត្ថ​ពី​ម្សិលមិញ​។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​ថា​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ៣ ខែ​មករា​ដោយ​មាន​ការ​ចូលរួម​ពី​អាវុធហត្ថ​ខេត្ត។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង​លួចលាក់​ច្នៃ​ឈើ​ល្មើស​ច្បាប់ ៣ កន្លែង និង​រឹបអូស​ឈើ​មូល​ប្រភេទ​ធ្នង់​ ១៥៧ ​កំណាត់ ឈើ​ជ្រុង​ ៥០០ ដុំ គ្រឿងចក្រ​អារ​ឈើ​ ម៉ាស៊ីន​រ៉ៃ​ ៣ ​គ្រឿង និង​ឧបករណ៍​បម្រើ​បទល្មើស​មួយ​ចំនួន​ទៀត​។

លោក​បាន​បន្ត​ថា៖ «នៅ​ពេល​នេះ​ក្រុម​សមត្ថកិច្ច​យើង​កំពុង​បន្ត​ស្រាវជ្រាវ​​រក​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់»​

បើ​តាម​លោក អេង ហ៊ី វត្ថុតាង​ខាង​លើ​នេះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​​នៅ​ទីស្នាក់ការ​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱរ៉ាល់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី​បរិស្ថាន​។

យ៉ាង​ណា​ក៏ដោយ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ពេល​នេះ​ក្រុម​ការងារ​បាន​កំណត់​មុខសញ្ញា​ម្ចាស់​ទីតាំង​ និង​អ្នក​ពាក់ព័ន្ធ​បាន​មួយ​ចំនួន​ហើយ ប៉ុន្តែ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ​រង់ចាំ​​ប្រមូល​ភ័ស្ដុតាង​ និង​សាក្សី​ដាក់​បន្ទុក​បន្ថែម​សិន។

ប្រភព​ដដែល​នោះ​បាន​បន្ត​ថា៖ «មន្ត្រី​បរិស្ថាន​មួយ​ចំនួន​ក្នុង​តំបន់​នោះ​អាច​នឹង​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ»​

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​លោក សាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ និង​លោក អ៊ុន គឿន ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ៕

មុខងារថ្មីរបស់ iPhone 8 នឹងធ្វើឲ្យអ្នកលែងចង់ប្រើប្រាស់ទូរស័ព្ទផ្សេងៗ




ថ្មីៗនេះលេចព័ត៌មានថា កំពូលស្មា​តហ្វូនរបស់ Apple ដែលគេរំពឹងថាជា iPhone 8 នោះ នឹងត្រូវក្រុមហ៊ុនបំពាក់បច្ចេកវិទ្យាថ្មី គឺសាកថ្មឥតខ្សែរ ហើយរឿងនេះវាអាចជាការពិត។ យោងតាមគេហទំព័រ Lite-On Semiconductor បានរាយការថា ក្រុមហ៊ុន Apple ប្រហែលជាបន្ថែមមុខងារសាកថ្មឥតខ្សែរទៅលើ iPhone 8 ដើម្បីងាយស្រួលក្នុងការសាកថ្មដែលវាមានឈ្មោះថា WattUp វាអាចឲ្យយើងសាកថ្មបានដោយមិនចាំបាច់ដោតខ្សែរ រឺដាក់លើឧបករណ៏អ្វីផ្សេងឡើយ គឹវាប្រើប្រាស់ដូច ទៅនឹង Wifi ដែរ ហើយវាអាចឲ្យយើងសាកថ្មបានចម្ងាយរហូតដល់ទៅ 4,5 ម៉ែត្រ ពីដុំសាក។

កសិកម្ម​ដំឡូង​មី​ កម្ពុជា ​នៅ​តែ​ត្រូវ​បាន​គេ​មើល​រំលង


ភ្នំពេញៈ នៅ​ពេល​អាជ្ញាធរ​ថៃ​ហាម​ការ​នាំ​ចូល​ដំឡូង​ពី​កម្ពុជា​ដើម្បី​ជួយ​ដល់​កសិករ​របស់​គេ កសិករ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​ធ្លាក់​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម​ដោយ​សារ​តែ​មិន​អាច​លក់​ផលិតផល​របស់​ខ្លួន​បាន ឬ​លក់​បាន​ក្នុង​តម្លៃ​ទាប​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​។

ចាប់​តាំង​ពី​យើង​និយាយ​អំពី​ដំឡូង វា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​កសិករ​ខ្មែរ​ដែល​រង់ចាំ​តែ​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ និង​វៀតណាម ខណៈ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​។ នេះ​ជា​ការ​ត្អូញ​ត្អែរ​របស់​តំណាង​សហគមន៍​ដំឡូង​មី​នៅ​ខេត្ត​ប៉ៃលិន​។

អ្នក​ស្រី ស៊ុំ ហៀង ប្រធាន​សមាគម​ដំឡូង​ខេត្ត​ប៉ៃលិន ដែល​មាន​កសិករ​៥២​គ្រួសារ​ជា​សមាជិក​បាន​ឲ្យ​ដឹង​ថា កសិកម្ម​ដំឡូង​មី​កម្ពុជា​កំពុង​ជម្នះ​ការ​ពិបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ទីផ្សារ​ពឹង​លើ​ប្រទេស​ជិត​ខាង ហើយ​បញ្ហា​មិន​ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​រដ្ឋាភិបាល​។

អ្នក​ស្រី​បន្ត​ថា​៖ «​ជានិច្ច​កាល​យើង​ពឹង​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង​។ គ្មាន​នរណា​ម្នាក់​ខ្វល់​អំពី​វិស័យ​ដំឡូង​នោះ​ទេ យើង​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ណា​មួយ​ពី​រដ្ឋាភិបាល ឬ​វិធានការ​ណា​មួយ​សម្រាប់​ការ​ធ្វើ​អន្តរាគមន៍ នៅ​ពេល​ដំឡូង​របស់​យើង​ត្រូវ​បាន​រារាំង​នៅ​តាម​ព្រំ​ដែន​នោះ​ទេ​»​

បច្ចុប្បន្ន​ដំឡូង​មី​ស្រស់ មាន​តម្លៃ​៤​បាត​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​អ្នក​ស្រី ស៊ុំ ហៀង​។

អ្នក​ស្រី​បញ្ជាក់​ថា​៖ «​កសិករ​ភាគ​ច្រើន​បាន​បោះបង់​ការ​ដាំ​ដុះ​ដំឡូង ហើយ​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង ហើយ​នៅ​សល់​តែ​មនុស្ស​ចាស់ៗ​ប៉ុណ្ណោះ​ដែល​មិន​មាន​ជម្រើស​»​

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី មន្ត្រី​ក្រសួង​កសិកម្ម អះអាង​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្ដើយ​នឹង​កសិកម្ម​ដំឡូង​មី​នេះ​ឡើយ​។

លោក ឡោ រស្មី អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ថា ដំណាំ​ដំឡូង​មី​ជា​ដំណាំ​កសិកម្ម​ធំ​ទី​ពីរ​បន្ទាប់​ពី​ស្រូវ ហើយ​រដ្ឋាភិបាល​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ និង​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នេះ​។

លោក​លើក​ឡើង​ថា​៖ «​នៅ​ពេល​នេះ​យើង​កំពុង​ព្យាយាម​បង្កើត​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ថៃ ដើម្បី​ទទួល​បាន​កូតា​សម្រាប់​ដំឡូង យើង​នឹង​ព្យាយាម​ជួយ​វិស័យ​ដំឡូង​តាម​រយៈ​ការ​ប្រើ​ប្រាស់​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ហើយ​វា​នឹង​ធានា​ទីផ្សារ​តម្លៃ​»​

លោក​ឲ្យ​ដឹង​ថា កសិកម្ម​ដំឡូង​មី​មិនទាន់​ស្ថិត​ក្នុង​បញ្ហា​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ​។ លោក​បន្ត​ថា​៖ «​យើង​នៅ​តែ​កំពុង​ដោះស្រាយ​បញ្ហា​សម្រាប់​កសិករ ហើយ​អន្តរ​ក្រសួង​កំពុង​ស្វែងរក​ទីផ្សារ​សម្រាប់​ពួក​គេ​ផង​ដែរ​»​

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​នៅ​ពេល​បច្ចុប្បន្ន​ដំឡូង​មិន​កំពុង​ប្រឈម​នឹង​បញ្ហា​ពិបាក​ណា​មួយ​នៅ​ឡើយ​ទេ​»​

យោង​តាម​លោក ឡោ រស្មី នៅ​ពេល​នេះ​មាន​រោងចក្រ​កែច្នៃ​ដំឡូង​ប្រហែល​៤ នៅ​ក្នុង​ប្រទេស ដែល​ត្រូវ​ការ​ដំឡូង​ប្រហែល​២០​ភាគរយ ខណៈ​ដែល​៨០​ភាគរយ​ទៀត​ត្រូវ​បាន​នាំ​ចេញ​។

លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ដំណាំ​កសិកម្ម​ឧស្សាហកម្ម នៅ​ក្នុង​ក្រសួង​កសិកម្ម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០១៥ ដល់ ឆ្នាំ​២០១៦ ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មាន​ចំនួន ៥៧៣ ៦២៤ ហិកតា និង​ទទួល​បាន​បរិមាណ​ផល​ប្រចាំ​ឆ្នាំ​មាន​ជាង​១៣​លាន​តោន​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ឲ្យ​ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា​នៅ​ពេល​នេះ​កំពុង​កើន​ឡើង ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​វិស័យ​នេះ​ក៏​មាន​បញ្ហា​ច្រើន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​វិស័យ​កសិកម្ម​កំពុង​រីក​ចម្រើន ខ្ញុំ​ជឿថា វា​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​វិស័យ​នីមួយៗ ដែល​រដ្ឋាភិបាល មិន​អាច​ពិនិត្យ​មើល​ទាំង​អស់​បាន​ទេ​»​
លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ផលិត និង​ក្រុម​ហ៊ុន​នាំ​ចេញ​គួរ​តែ​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​បង្រួប​បង្រួម​ការ​ដឹក​នាំ​ដ៏​រឹងមាំ និង​ធ្វើ​ការងារ​ជា​ប្រព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា និង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​សម្រាប់​ការ​ចាត់​វិធានការ​។

លោក​បាន​បន្ថែម​ថា​៖ «​តម្លៃ​នឹង​មិន​ប្រែប្រួល ប្រសិន​បើ​យើង​អាច​ធានា​ការ​គ្រប់​គ្រង​លើ​គុណភាព នៅ​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ ហើយ​បញ្ហា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​»

Promotion ពិសេស


ព្រៃស្វា​ពិសិដ្ឋ ​អ៊ូប៊ុដ​ កោះបាលី​ ជម្រកពានរ​ទាក់ចិត្ដ​ទេសចរ










កោះបាលី: ព្រៃស្វា​ពិសិដ្ឋ​អ៊ូប៊ុដ គឺជា​តំបន់​អភិរក្ស​ធម្មជាតិ​សម្រាប់​សត្វ​ស្វា ៣៤០ ក្បាល ដែល​រស់នៅ​ជាក្រុមៗ ហើយ​ក្រុម​នីមួយៗ​គ្រប់គ្រង​ដែនដី​ផ្ទាល់ខ្លួន។

ផ្អែកលើ​ព័ត៌មាន​ពី​មន្ដ្រី​មូលដ្ឋាន ក្នុងព្រៃ​នេះមាន​ក្រុម​ស្វា ៤ ប្រភេទ​ដោយមាន​មេដឹកនាំ​ដែល​ទទួលបាន​ការគោរព និងមាន​អាទិភាព​ជាង​សត្វ​ដទៃ។

ផ្ទៃ​ដីព្រៃ​ប្រមាណ ២៧ ហិកតា មាន​រុក្ខជាតិ​ប្រហែលជា ១១៥ ប្រភេទ ដូចជា ដូង​សម្រាប់​តាំង​លម្អ ឫស្សី ឈើខ្លឹម​អាកាហ្ស៊ូ ដើម​ពោធិ៍ ព្រៃ​វេទមន្ដ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត។

រុក្ខជាតិ​ត្រូពិ​កប្លែកៗ​បានក្លាយ​ជាគោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ។ ដើមឈើ​ខ្លះ​ត្រូវបាន​ចាត់ទុកជា​វត្ថុ​ពិសិដ្ឋ ព្រោះវា​ត្រូវបាន​ប្រើក្នុង​ពិធី​សាសនា​និង​អបិយ​ជំនឿ។

Content image - Phnom Penh Post
ភ្ញៀវ​ទស្សនា​ទ័ពស្វា​រាប់រយ​ក្បាល​ក្នុង​ព្រៃស្វា​ពិសិដ្ឋ​ដ៏​ត្រជាក់​រហឹម​។
ជាក់ស្ដែង ដើមម៉ាជេហ្គេន ត្រូវបាន​ប្រើ​សម្រាប់​សង់​អារាម ហើយ​ដើមពោធិ៍​ដ៏ពិសិដ្ឋ​ដែល​ស្លឹក​របស់វា​ត្រូវបាន​ប្រើ​ក្នុង​ពិធី​បុណ្យសព។ ភ្ញៀវទេសចរ​ដែលមក​កម្សាន្ដ​ទីនេះ​អាច​ស្វែងយល់​ពី​អត្ដចរិត​ទ័ពស្វា​ឃ្យូតៗ​ទាំងនេះ ខណៈដែល​រីករាយ​នឹង​សម្រស់​ធម្មជាតិ។

ព្រៃក្រាស់​ដែលដុះ​ក្នុង​តំបន់​អភិរក្ស​នេះ ធ្វើឲ្យ​ខ្យល់អាកាស​ត្រជាក់​ល្ហឹម និងជំនោរ​បរិសុទ្ធ។ បន្ថែម​ពីនេះ ភ្ញៀវទេសចរ​ក៏អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ហ្វូងក្ដាន់​ដែល​ត្រាច់ចរ​គ្រប់​ទីកន្លែង។
ព្រៃស្វា​ពិសិដ្ឋ​អ៊ូប៊ុដ បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ពីម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច។ ក្រោយពី​ចត​រថយន្ដ​ក្នុង​ចំណត​ដែលមាន​ទីធ្លាធំ​ទូលាយ ភ្ញៀវ​អាចដើរ​សំដៅទៅ​កាន់​បញ្ជរ​លក់​សំបុត្រ​ដោយផ្ទាល់។
Content image - Phnom Penh Post
ប្រាសាទ​នៅក្នុង​ព្រៃស្វា​ពិសិដ្ឋ​អ៊ូប៊ុដ​ដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​។
សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៣ ដុល្លារ​សម្រាប់​មនុស្ស​ធំ និង ២,២៥ ដុល្លារ​សម្រាប់​ក្មេង ហើយ​ថ្លៃចត​រថយន្ដ ០,៣៧ ដុល្លារ។ ពេលឈាន​ជើង​ចូលព្រៃ​ក្បែរ​ខ្លោងទ្វារ ភ្ញៀវ​នឹង​បានឃើញ​អ្នកលក់​ចេក​ជាច្រើន។
ពួកគេ​លក់ចំណី​ស្វា​ទាំងនេះ​ក្នុង​តម្លៃថោក​សមរម្យ។ ចូរទិញ​ផ្លែ​ចេកខ្លះ បើ​ប្រាថ្នាចង់​នែបនិត្យ​ស្និទ្ធស្នាល​ជាមួយ​ស្វា។ ការបាន​ទស្សនា​ទីនេះ​វាជា​បទពិសោធ​ប្លែក​អារម្មណ៍។

យ៉ាងណា​មិញ ភ្ញៀវទេសចរ​មិនត្រូវ​បានអនុញ្ញាត​ឲ្យដើរ​ខុសផ្លូវ​ដែល​ចង្អុលបង្ហាញ​ដោយ​អ្នកគ្រប់គ្រង​ឡើយ ពីព្រោះ​បើ​ពួកគេ​ដើរ​ខុសផ្លូវ ហ្វូងស្វា​រស់នៅ​ក្នុងព្រៃ​ពិសិដ្ឋ​នោះ​ច្បាស់ជា​ខឹងសម្បា។


ពួកវា​យល់ថា ភ្ញៀវ​មក​ឈ្លានពាន​ដែនដី​របស់ខ្លួន​គ្រប់គ្រង និង​គិតថា វាគឺជា​ការគំរាម​កំហែង​ដល់​សន្ដិសុខ​របស់​ពួកវា៕HR

ស្គាល់គ្នាតាម Facebook ឃើញគេមាន Range Rover Sport 2016 ថែមទាំងរូបសង្ហាទៀត ចង់ទាក់គាត់ ទីបំផុតក្រោយស្នេហាមួយរាត្រី លទ្ធផលទទួលបានគឺ កូន និងអេដស៍


នេះជារឿងរ៉ាវស្នេហាអប់រំមួយដែលចង់ឲ្យស្រីៗអានទុកជាបទពិសោធន៍។ រឿងនេះកើតចេញពីការស្គាល់គ្នាតាម Facebook រហូតឈានដល់ការរួមរក្ស័ជាមួយគ្នាទៅតាមអារម្មណ៍ស្រើបស្រាល អស់មួយរាត្រី ដែលចុងក្រោយធ្វើអោយខាងស្រីមានវិប្បដិសារីអស់មួយជីវិត ព្រោះតែមានផ្ទៃពោះ ស្របពេលដែលនាងឆ្លងមេរោគអេដស៍ពីដៃគូស្នេហា ធ្លាប់គិតថាស្រលាញ់ស្មោះស្មគ្រ័អស់មួយជីវិតទៅវិញ។ រឿងរ៉ាវនេះអាចមានពិតមែន ដោយគេរៀបរាប់នៅក្នុង អត្ថន័យបែបអប់រំថា៖

ដំបូងឡើយអ្នកឃើញគាត់នៅក្នុង Group មួយរបស់ Facebok អ្នកចូលឆែកមើល Profile របស់គាត់ គាត់មានឡានទំនើប Range Rover Sport ឆ្នាំ2016 មួយគ្រឿង គាត់សង្ហាណាស់ គាត់បានឆាតទៅអ្នក អ្នកឆ្លើយតបទៅគាត់វិញទាំងក្ដីត្រេកអរ អ្នកគិតថានឹងចង់ទាក់គាត់ អ្នកកំណត់ថ្ងៃណាត់ជួមជាមួយគាត់ អ្នកស្លៀកខ្លីកប់ក្រលាន ដោយពុំបានពាក់ខោក្នុងឡើយ ជាមួយនឹងក្លិនដ៏ប្រហើរ អ្នកតុបតែងខ្លួន ជាមួយនឹងក្លិនដ៏អូប អបដោយសម្លៀកបំពាក់ថ្មី គាត់ទៅទទួលអ្នកដើម្បីញ៉ាំអាហារថ្ងៃត្រង់នៅសណ្ឋាគារ Serena គាត់នាំអ្នកទៅផឹកបន្ដនៅ Java

អ្នកទាំងពីរមានពេលវេលាដ៏ល្អ គាត់ចាប់ដៃរបស់អ្នក ធ្វើឲ្យអ្នកសើចសប្បាយ ក្រឡេកមើលអ្នកជាមួយនឹងទឹកមុខញញឹម អ្នកធ្លាក់ក្នុងអន្លុងស្នេហ៍គាត់យ៉ាងងាយស្រួល អ្នកគិតថានឹងស្រលាញ់គាត់រហូត គាត់យកអ្នកទៅផ្ទះរបស់គាត់ គាត់ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ រួចផ្ទួលអ្នកទៅលើគ្រែ ថើបអ្នកដោយក្ដីត្រេកត្រអាល អ្នកស្រលាញ់ការថើបរបស់គាត់ ភាពខ្លាំងរបស់គាត់ ហើយអ្នកសម្រេចចិត្តថានឹងឲ្យអ្វីៗទៅគាត់ វាពិតជាមានអារម្មណ៍ល្អណាស់ អ្នកដឹងថាធ្វើបែបនេះគឺខុស តែវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ អ្នកសុំឲ្យគាត់ការពារ តែគាត់និយាយថាវាយឺតពេលហើយ អ្នកក៏តាមគាត់ គាត់និយាយថាគាត់ស្រលាញ់អ្នក ហើយអ្នកមិនបង្អង់យូរនឹងនិយាយថាអ្នកស្រលាញ់គាត់វិញទេ។

គាត់ចាប់ផ្ដើមសកម្មភាពដោយយឺតៗ មិនតក់ក្រហល់ បន្ទាប់មក គាត់ក៏ដើរទៅផ្ទះបាយដើម្បីផឹកទឹកមួយកែវ គាត់ចាក់មួយកែវយកមកឲ្យអ្នកដែរ ព្រះអើយ អ្នកមានអារម្មណ៍ពិសេសយ៉ាងខ្លាំង អ្នកគិតថាអ្នកនឹងជាមនុស្សតែម្នាក់ទេ អ្នកស្លៀកសម្លៀកបំពាក់វិញ គាត់ជូនអ្នកទៅកាន់ចំណត់តាក់ស៊ី គាត់ថើបថ្ពាល់អ្នក រួចនិយាយថា វាជាពេលវេលាដ៏ល្អឲ្យលុយមួយចំនួនទៅអ្នក អ្នកញញឹម រួចនិយាយថា ស្អែកជួបគ្នាបងសម្លាញ់គាត់មិនមានសកម្មភាពអ្វីទាំងអស់ តាក់ស៊ីចាប់ផ្ដើមចេញដំណើរ ក្នុងឡានតាក់ស៊ីតាមផ្លូវអ្នកពុំអាចបញ្ឈប់ការញញឹមរបស់អ្នកបានទេ អ្នកដល់ផ្ទះ រួចផ្ញើរសារទៅគាត់ថាអ្នកមកដល់ផ្ទះដោយសុវត្តិភាព គាត់ Online តែពុំបានឆ្លើយតបនឹងអ្នកទេ វាមិនដូចជាចារឹកគាត់ទេ ដូចនេះអ្នកផ្ញើរសារទៅគាត់ម្ដងទៀត គាត់នៅតែមិនឆ្លើយតប ប៉ុន្មាននាទីក្រោយមក អ្នកចូលទៅមើល Friend List តែពុំមានគាត់នៅក្នុងនោះទៀតទេ គាត់ BLOCK អ្នក ថ្ងៃ អាទិត្រ ឆ្នាំ កន្លងផុតទៅ អ្នកចាប់ផ្ដើមខ្សោយ ឈឺ ស្រកទម្ងន់ មានសកម្មភាពប្លែកៗ និងមានដំបៅក្នុងមាត់ អ្នកទៅកាន់គ្លីនិកមួយ ទទួលការពិនិត្យ ប៉ុន្មាននាទីក្រោយមក គិលានុបដ្ឋាយិកាដើរមករកអ្នករួចនិយាយថា ខ្ញុំសុំទោស អ្នកបានផ្ទុកមេរោគអេសដ៍ និងមានផ្ទៃពោះហើយតើវាកើតឡើងដោយរបៀបណា?



អ្នកមិនយល់ទាល់តែសោះ តែការពិតនៅតែជាការពិត អ្នកដើរសំដៅទៅផ្ទះវិញ ភ័យខ្លាច យល់ច្រលំ អ្នកដើរសំដៅទៅកាន់ចំណតឡានក្រុង អ្នកសម្រាក អស់សង្ឈឹម បាត់បង់អ្វីទាំងអស់ អ្នកអាចសង្កេតឃើញការស្លាប់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អ្នកសម្លឹងមើលទៅមេឃ រួចធ្វើការអធិដ្ឋាន វាជាទីបញ្ចប់នៃជីវិតអ្នកហើយ កុំចង់ក្លាយខ្លួនដូចជានារីម្នាក់នោះឲ្យសោះ។ បញ្ឈប់ការឈ្លក់វង្វេងជាមួយសម្ភារៈនិយម។ ឈប់ចាញ់បោកសម្ដីពីសំណាកមនុស្សមួយចំនួន ត្រូវធ្វើខ្លួនជាគំរូដល់កូនស្រីរបស់អ្នក ក៏ដូចជានារីដ៏ទៃទៀត រស់នៅជាអ្នក មិនមែនរស់នៅសម្រាប់ទទួលការកុហក៕ ដកស្រង់ពីគេហទំព័របរទេស រឿងអប់រំ

មមែ រការ និង​ជូត​ជា​ឆ្នាំ​ដែល​រាប់​លុយរាប់​មិនចេះ​អស់​ក្នុង​ឆ្នាំ​២០១៧


អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ អាច​នឹង​មាន​លាភ​សំណាង ដោយ​អាច​រាប់​លុយ​រាប់មិនអស់​ក្នុង​ឆ្នាំ​ថ្មី​នេះ​។
 ​ឆ្នាំ​មមែ

អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ ជា​មនុស្ស​ដែល​អាច​ពុះពារ​គ្រប់​ឧបសគ្គ​ទាំង​អស់​។ លុះ​ចូល​ដល់​ឆ្នាំ​២០១៧ អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ នឹង​អាច​រួចផុត​ពី​សំណាងអាក្រក់​ទាំងឡាយ​។ មិន​ត្រឹមតែ​អាច​មាន​រឿង​ល្អៗ​កើតឡើង​ច្រើន​ក្នុង​ជីវិត ថែម​ទាំង​អាច​មាន​លាភ​ពេញ​មួយឆ្នាំ​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​គេ​អាច​ប្រមូលបាន​ផល​ច្រើន​ក្នុង​ឆ្នាំនេះ​។​
ឆ្នាំ​រការ​

ទោះបីជា​ឆ្នាំ​២០១៧​នេះ​ជា​ឆ្នាំ​ដែល​ឆុង​នឹង​អ្នក​ក៏ដោយ ក៏​អ្នក​មាន​អ្នក​តាម​ជួយ​ដែរ​។ នៅពេលដែល​មាន​អ្នក​តាម​ជួយ​បែបនេះ លាភ​សំណាង​របស់​អ្នកនឹង​កាន់តែ​ល្អ ដោយ​អ្នក​អាច​ចំណេញ​បាន​ប្រាក់​ច្រើន​ក្នុង​ឆ្នាំនេះ​។​
ឆ្នាំ​ជូត

​នៅ​ឆ្នាំ​នេះ ផ្កាយ​សំណាង​នឹង​រះ​ជិត​ខ្លួន​អ្នក​។ អ្នក​នឹង​អាច​ចំណេញ​ច្រើន​នៅពេលដែល​មាន​ផ្កាយ​សំណាង​នៅ​ជិត​ខ្លួន​។ ជាពិសេស អ្នកនឹង​មានទ្រព្យ​ចូល​ដោយ​មិន​ដឹង​ខ្លួន ថែម​ទាំង​អាច​ទទួលបាន​ពី​ការបណ្តាក់ទុន​ផងដែរ​៕

កែសម្រួលដោយ៖ កន រក្សា



អ្នកមិនអាន កុំនិយាយថាស្តាយ


មានហាងលក់នំប៉ាវមួយកន្លែងដំណើរការល្អហើយលក់ដាច់ណាស់មានអតិថិជនចូលពេញៗរាល់ថ្ងៃតែដល់ថ្ងៃមួយមានអ្នកសុំទានម្នាក់ស្លៀកពាក់សំលៀកបំពាក់ដាច់រញ៉េរញ៉ៃហើយប្រលាក់ប្រឡូក សុខប្រម៉ុកពេញខ្លួន បានដើរមកដល់មាត់ទ្វារហាងនំប៉ាវ ធ្វើអោយអតិថិជនជាច្រើន នាំគ្នាបិតច្រមុះអ្នករត់តុនៅក្នុងហាងក៏ចេញមកស្តីអោយ ហើយដេញអ្នកសុំទាននោះចេញអោយផុតពីហាង តែអ្នកសុំទាននោះក៏និយាយថា '' បងអើយខ្ញុំមិនមែនមកសុំទានទេ តែខ្ញុំុំមកទិញនំប៉ាវ " អ្នកសុំទាននិយាយបណ្ណើរដកលុយរាយៗម្តងមួយៗ មករាប់ហុចអោយអ្នករត់តុបណ្ណើរអ្នករត់តុមានអារម្មណ៍ថាធុញទ្រាន់ជាមួយនិងអ្នកសុំទាននោះណាស់ ក៏ប្រើកំលាំងបាយ វាសដៃអ្នកសុំទាននោះ ហើយលុយក៏ខ្ទាតខ្ចាយពេញផ្លូវ អ្នកសុំទានតក់ស្លុត ក៏ប្រញ៉ាប់រើសលុយពីដីមកវិញ តែរាប់ហើយរកយ៉ាងណាក៏លុយគាត់បានបាតទៅមួយសន្លឹកដដែល"លុយ ១សន្លឹកនេះលោកធ្វើជ្រុះមែនទេ ???"
អ្នកសុំទានងើយមុខមើល ក៏ឃើញថាជាថៅកែម្ចាស់ហាង គេក៏មិនហានសូម្បីតែទទួលលុយពីថៅកែមកវិញ ហើយក៏បំរុងនិងរត់គេចដោយភាពតក់ស្លុត តែក៏ត្រូវថៅកែហៅអោយឈប់ ព្រមទាំងនិយាយថា
" សូមស្វាគមន៍ លោកដែលបានមកទិញនំនៅហាងយើង !!! តើលោកចង់បាននំប៉ាវសាច់អ្វីដែរ ??? "អ្នកសុំទាន់ក៏ឈប់ឆ្ងក់មួយសន្ទុះ ទើបឆ្លើយតបត្រលប់ទៅវិញថា"ខ្ញុំចង់បាននំប៉ាវស្នូលសាច់ជ្រូកមួយ"" សូមមេត្តាចាំបន្តិច " ហើយថៅកែក៏យកនំប៉ាវពីឆ្នាំងចំហុយក្តៅៗហុចទៅអោយអ្នកសុំទានយ៉ាងអោយលំទោន ហើយបែរទៅសួរអ្នករត់តុដែលជាកូនឈ្នួលថា" នេះជាវិធីស្វាគមន៏អតិថិជនរបស់ឯងមែនទេ ??!?!!! "" តែគេជាអ្នកសុំទានម្នាក់ " អ្នករត់តុខំរៀបរាប់ឆ្លើយ
" ទោះគេជាអ្នកសុំទាន គេជាអតិថិជនរបស់យើង ខ្ញុំដេញឯងចេញថ្ងៃនឥឡូវនេះហើយ !!!! " ថៅកែនិយាយទៅកាន់អ្នករត់តុក្រោយពីនោះមករឿងដែលធ្វើអោយអ្នកនៅក្នុងហាង ចម្លែកចិត្តជាងនេះគឺ ថៅកែអោយអ្នកសុំទានម្នាក់នោះមកធ្វើជាកូនឈ្នួលរត់តុវិញម្តងហើយក្រោយពេលដែលអ្នកសុំទានម្នាក់នោះ ងូតទឹកជំរះរាងកាយបានស្អាតបាត បានបង្ហាញពីភាពស្រស់សង្ហារដែលគេមានដែលមិនគួរអោយជឿរ ហើយថែមទាំងឩស្សាហ៍ព្យាយាមធ្វើការទៀតផង ដែលក្រោយមកក៏បានក្លាយជាជំនួយការថៅតមកមានអ្នកមកសួរថៅកែដោយចម្ងល់ថា
" ហេតុអ្វីបានជាថៅកែ អាចដឹងមុនថាអ្នកសុំទានម្នាក់ហ្នឹងគឺជាមាសសុទ្ធរបស់ថៅកែ ???"ថៅកែក៏ឆ្លើយតបទៅវិញថា"គេគឺជាមនុស្សគោរពខ្លួនឯងការដែលមិនគោរពអ្នកដទៃគឺមានន័យថាមិនគោរពខ្លួនឯងហើយមានតែមនុស្សដែលមិនគោរពខ្លួនឯងប៉ុណ្ណោះ ទើបមិនគោរពការងារដែលខ្លួនឯងធ្វើ"



វេតធីង កាហ្វេ


អាហារទាំងអស់នេះសម្រាបលោកអ្នក

Wednesday, January 18, 2017


វេតធីង កាហ្វេ មានទីតាំង នៅតាបបណ្តោយផ្លូ ២០៥​ កែងនិងផ្លូវ ៤១៤ ចំហៀងខាងកើតឈៀងខាងត្បូងសណ្ឋាគា  ( Intercontinental )

នំបញ្ចុក សម្លរ ការី



នំបញ្ចុក សម្លរ ការី មានរសជាតសាច់មាន់ និង ហិសតិចៗ

សម្លរ ការីខៀវ



សម្លរ ការីខៀវ មានរសជាត ហិល ជាជម្រើសសម្រាប់អ្នកត្រូវការរសជាតនេះ