មានសុខភាពល្អនឹងនាំឲ្យមានអាយុយឺនយូរ។
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងទប់
ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិកហៅកាត់ CDC
បានរកឃើញវិធីសាស្ត្រ៤យ៉ាងដែលនាំឲ្យសុខភាពល្អប្រសើរ
។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិ ប័ត្រ American Journal of Public Health ធ្វើពិសោធន៍លើមនុស្សប្រមាណ១៦.៩៥៨នាក់មានអាយុចាប់ពី១៧ឆ្នាំឡើង
ទៅ។ ភាគច្រើននៃពួកគេរស់នៅក្នុងសហរដ្ឋអាមេរិក។ វិធី៤យ៉ាងដែលCDCរកឃើញមានដូចជា ៖
១-ចៀសវាងការជក់បារី ៖ ប្រសិនជាអ្នកមិនទាន់បានជក់ទេ
សូមកុំជក់ ប្រសិនជាជក់ហើយ សូមបញ្ឈប់វាពីពេលនេះតទៅ។
២-កម្រិតបរិមាណគ្រឿងស្រវឹងដែលផឹករាល់ថ្ងៃ ៖
បុរសមិនគួរណាផឹកគ្រឿងស្រវឹងច្រើនជាង២កែវក្នុងមួយថ្ងៃទេ។
ចំណែកស្ត្រីវិញមិនឲ្យច្រើនជាង១កែវទេ។
៣-កែលំអរបបអាហារដែលអ្នកទទួលបានប្រចាំថ្ងៃ ៖
គួរតែបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន។
ចំពោះអាហារសមុទ្រវិញ គួរជ្រើសរើសយកប្រភេទដែលមានខ្លាញ់តិចតួច
ឬក៏គ្មានសោះ។ កាត់បន្ថយការទទួលអាហារណាដែលមានសូដ្យូមច្រើន
ឬប្រៃខ្លាំងពេក ។
៤-ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៖
គួរតែហាត់ប្រាណឱ្យបានយ៉ាងតិច៥ថ្ងៃក្នុង១សប្តាហ៍ ឬក៏យ៉ាងហោចណាស់
ធ្វើការហាត់ប្រាណប្រភេទមធ្យម (ដើរញាប់...) សរុប១៥០នាទី។
សម្រាប់អ្នកដែលបានចូលរួមពិសោធន៍វិធីសាស្ត្រ
ទាំង៤នេះគឺ ៦៦% មិនប្រឈមនឹងការស្លាប់ដោយជំងឺមហារីក ៦៥%
មិនប្រឈមនឹងការស្លាប់ដោយជំងឺបេះដូង និង៥៧%
មិនប្រឈមនឹងការស្លាប់ដោយជំងឺផ្សេងៗ ៕






No comments:
Post a Comment