
ថ្មីៗនេះលេចព័ត៌មានថា កំពូលស្មាតហ្វូនរបស់ Apple ដែលគេរំពឹងថាជា iPhone 8 នោះ
នឹងត្រូវក្រុមហ៊ុនបំពាក់បច្ចេកវិទ្យាថ្មី គឺសាកថ្មឥតខ្សែរ ហើយរឿងនេះវាអាចជាការពិត។
យោងតាមគេហទំព័រ Lite-On Semiconductor បានរាយការថា
ក្រុមហ៊ុន Apple ប្រហែលជាបន្ថែមមុខងារសាកថ្មឥតខ្សែរទៅលើ iPhone
8 ដើម្បីងាយស្រួលក្នុងការសាកថ្មដែលវាមានឈ្មោះថា WattUp វាអាចឲ្យយើងសាកថ្មបានដោយមិនចាំបាច់ដោតខ្សែរ រឺដាក់លើឧបករណ៏អ្វីផ្សេងឡើយ
គឹវាប្រើប្រាស់ដូច ទៅនឹង Wifi ដែរ
ហើយវាអាចឲ្យយើងសាកថ្មបានចម្ងាយរហូតដល់ទៅ 4,5 ម៉ែត្រ ពីដុំសាក។
No comments:
Post a Comment