
ក្រោយប្រកាសបានប៉ុន្មានសប្ដាហ៍ទីបំផុត
Nokia
6 ក៏បានចេញលក់ជាផ្លូវការនៅប្រទេសចិនជាថ្ងៃនេះផ្ទាល់
ដោយត្រឹមមួយនាទីសោះលក់ដាច់អស់ពីស្តុករលីង។គេមិនច្បាស់ថាចំនួនដែលលក់ចេញគឺប៉ុន្មានគ្រឿងនោះទេ
ប៉ុន្តែបើក្រឡេកមើលការចុះឈ្មោះទិញទូរសព្ទដែលបើកឲ្យចុះឈ្មោះកន្លងមកគឺទទួលបានការចុះឈ្មោះលើសពី
១ លាននាក់ឯណោះ។ ត្រួសៗពីលក្ខណៈសម្បត្តិរបស់ Nokia 6
មានអេក្រង់ទំហំ ៥,៥ អ៊ីញ, បន្ទះឈីប
Snapdragon 430, RAM 4 GB, មេមូរីម៉ាស៊ីន 64 GB (អាចបន្ថែមទំហំបានតាមមេមូរីកាត),
កាមេរ៉ាក្រោយ 16 MP, មុខ 8 MP, ថ្មទំហំ 3000 mAh និង
ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat។
បច្ចុប្បន្នទូរសព្ទនេះមានតែលក់នៅក្នុងប្រទេសចិនក្នុងតម្លៃប្រមាណ
២៥០ ដុល្លារ
ប៉ុន្តែឆាប់ៗខាងមុខអាចនឹងបន្តលក់នៅលើទីផ្សារជុំវិញសកលលោកផងដែរ៕
No comments:
Post a Comment